Search This Blog

Apostle Creed

គោលជំនឿពួកសាវក

Apostle Creed / 사도신경

    ខ្ញុំជឿព្រះវរបិតា ព្រះអង្គមានសភានុភាព ព្រះអង្គជាព្រះអាទិករបង្កើតស្ថានសួគ៌និងផែនដី។
    ខ្ញុំជឿព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាតែមួយរបស់ព្រះ ព្រះអង្គជាព្រះអម្ចាស់ជីវិត ព្រះអង្គបានចាប់បដិសន្ធិនឹងក្រមុំព្រហ្មចារិនី ដោយព្រះវិញ្ញាណបរិសុទ្ធ ស្ដេចមកសណ្ឋិតលើនាង ព្រះអង្គរងទុក្ខវេទនាជាប់នាឈើឆ្កាង ក្រោមអំណាចប៉ុនទាសពីឡាត់ កាលបានសោយទីវង្គត់ហើយ ព្រះបរមសពបានទទួលទីបញ្ចុះ ទាំងស្ដេចចុះទៅកាន់ស្ថានឃុំព្រលឹងមនុស្សស្លាប់ផង លុះថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គហោះទៅសោយសម្បត្តិសួគ៌ ស្ថិតនៅខាងស្ដាំព្រះវរបិតា។ ព្រះអង្គនិងទ្រង់ស្ដេចយាងមកពីស្ថានសួគ៌វិញ ដើម្បីជំនុំជំរះមនុស្សលោក ទោះទាំងមនុស្សរស់ និងមនុស្សស្លាប់ ក៏ព្រះអង្គជំនុំជំរះទាំងអស់។
    ខ្ញុំជឿព្រះវិញ្ញាណបរិសុទ្ធ ហើយទុកចិត្តនឹងក្រុមគ្រីស្ទបរិស័ទសកលលោក ខ្ញុំជឿថា ក្រុមជំនុំបរិសុទ្ធ មានការទាក់ទងគ្នាហើយថា ព្រះអង្គប្រោសអភ័យទោសបាបឲ្យផង។ ខ្ញុំជឿថា រូបកាយដ៏ចេះស្លាប់នេះ នឹងរស់ឡើងវិញប្រកបដោយជីវិតអង្វែងអស់កល្ប ។ អាមែន៕

=======================================================

ទាញយក PowerPoint (.pptx)

Post a Comment

0 Comments